លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានបញ្ជាក់ ថា នៅតាមបណ្ដាព្រលានយន្ដហោះ និងនៅតាមច្រកទ្វារព្រំដែននានា គឺសុទ្ធតែមានកាមេរ៉ា និងម៉ាស៊ីនស្គេន ដើម្បីពិនិត្យស្វែងរកអ្នកសង្ស័យថាអាចឆ្លងវីរុសកូរ៉ូណា មិនដូចលើកឡើងមួយចំនួន ដែលថារដ្ឋាភិបាលមិនបានយកចិត្តទុកដាក់នោះឡើយ។
ជាមួយគ្នានេះលោកហ៊ុន សែន បានបញ្ជាក់ទៀត ថា មកដល់ពេលនេះ ពុំមានពលរដ្ឋខ្មែរណាម្នាក់កើតជំងឺCOVID-19នោះឡើយ៕
អត្ថបទ៖ វាយោ