សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញាថា នៅត្រឹមឆ្នាំ២០២១ ជម្លោះដីធ្លីនឹងលែងមានតទៅទៀតហើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ នៅវិមានសន្តិភាព ដូច្នេះថា៖ «រឿងដីធ្លីនេះ អត់អីទេ ជា សុផារ៉ា បានប្តេជ្ញាហើយថា ២០២១ នឹងអស់ជម្លោះដីធ្លី ប៉ុន្តែជម្លោះដីធ្លីនេះ វានឹងបាត់រវាងរដ្ឋាភិបាល និងប្រជាជន ប៉ុន្តែប្រជាជន និងប្រជាជន វាលំបាកណាស់»៕
អត្ថបទ៖ swiftnews