“បើតាមវិបសាយព័ត៌មាន Eghtesaonline បានបញ្ជាក់ នៅថ្ងៃនេះថា ជនជាតិអ៊ីរ៉ង់ ៣ រូបទៀតហើយ បានស្លា ប់ដោយសារ វីរុស COVID-19 នាំឲ្យចំនួនស្លា ប់សរុបឡើងដល់ ១៥ នាក់ ធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសបន្ទាប់ពីចិន ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេ ។
គួរបន្ថែមថា បើតាមវិបសាយ Worldmeters បានបង្ហាញតួលេខនៃចំនួនអ្នកស្លា ប់ច្រើនជាងគេតាមបណ្ដាប្រទេសមួយចំនួនក្នុងថ្ងៃនេះថា ប្រទេសចិនបានកើនចំនួនអ្នកស្លាប់រហូតដល់ ២ ៦៦៤ នាក់ ខណៈប្រទេសអ៊ីរ៉ង់ឡើងដល់ ១៥ នាក់ ប្រទេសកូរ៉េចំនួន ១១ នាក់ និងប្រទេសអ៊ីតាលីចំនួន ៧ នាក់ ៕
អត្ថបទ៖ ប្រជាប្រិយ