ក្រុមហ៊ុនអាកាសចរណ៍ Silk Air របស់ប្រទសសិង្ហបុរី បានសម្រេចលុបជើងហោះហើរមួយចំនួនមកកាន់ប្រទេសកម្ពុជា នៅក្នុងខែមីនា និងជើងហោះហើរ ក្នុងខែមេសា និងឧសភា ឆ្នាំ២០២០ ដោយសារតែតម្រូវការធ្លាក់ចុះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។
សេចក្ដីប្រកាសរបស់អាកាសចរណ៍សិង្ហបុរី បានធ្វើឡើង បន្ទាប់ពីស្ថានភាពវីរុសកូវីដ១៩ បានបង្កផលប៉ះពាល់ដល់តម្រូវការជើងហោះហើររបស់ខ្លួន។ ក្រុមហ៊ុននេះ កំពុងតាមដានស្ថានការណ៍វីរុសកូវីដ១៩ ហើយនេះជាវិធានការបណ្ដោះអាសន្នតែប៉ុណ្ណោះ។
ជើងហោះហើរដែលត្រូវបានលុបចោល មកកាន់ប្រទេសកម្ពុជា រួមមាន៖ សិង្ហបុរិ-រាជធានីភ្នំពេញ (៣០មីនា, ០២មេសា និង ០៩មេសា), ភ្នំពេញ-សិង្ហបុរី (៣០មីនា, ០២មេសា និង ០៩មេសា), សិង្ហបុរី-ខេត្តសៀមរាប (២៩មេសា, ០៥ឧសភា, ១២ឧសភា, ១៩ឧសភា និង ២៦ឧសភា) និង សៀមរាប-សិង្ហបុរី (២៩មេសា, ០៥ឧសភា, ១២ឧសភា, ១៩ឧសភា និង ២៦ឧសភា)។
គូសបញ្ជាក់ថា ក្រុមហ៊ុន Singapore Airlines និង Silk Air ក៏បានប្រកាសលុបចោលជើងហោះហើរជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដូចជា ថៃ ម៉ាឡេស៊ី ព្រុយណេ និង ឥណ្ឌូណេស៊ី៕
អត្ថបទ៖ mytv