លោកចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ត្រូវបានអភិបាលខេត្តកំពង់ធំ លោកសុខ លូ សម្រេចដក តួនាទីចេញ ពីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ធំ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវជាច្រើនកាលកន្លងទៅ។
នេះបើយោងតាមសេចក្ដីប្រកាសរបស់សាលាខេត្តកំពង់ធំ ដែលបានចុះ ហត្ថលេខា ដោយ លោ កសុខ លូ អភិបាលខេត្ត។ នៅក្នុងលិខិតដដែលក៏មានការប្ដូរតំណែងមន្ត្រីចំនួន០២រូបទៀតផងដែរ។គួររម្លឹកថា លោក ចាន់បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ កន្លងទៅធ្លាប់មានរឿងភាពមិនប្រក្រតី ជាច្រើនលើការងាររបស់ខ្លួន។
លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថាការផ្លាស់ប្ដូរមុខងារតួនាទីគឺជាការស្នើសុំរបស់ប្រធានមន្ទីរកសិកម្មបានស្នើសុំទៅអភិបាលខេត្តកំពងធំ គឺដើម្បីកែសម្រួលប្រព័ន្ធការងារឲ្យបានរលូននិងមានប្រសិទ្ធភាពជាងមុន ។ លោកសុខ លូ អភិបាលខេត្តធ្លា ប់មានប្រសាសន៍ថាការកាន់ដំ ណែង ពុំ មា នប្លង់រឹងដូចប្លង់ដីនោះទេ ដូច្នេះការផ្លាស់ប្ដូរដំណែង គឺជារឿងធម្មតា៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍