ទាហានសញ្ជាតិអាមេរិកម្នាក់ ឈរជើងក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តវិជ្ជមានលើវីរុស COVID-19 នេះបើតាមកងពលទ័ពអាមេរិកប្រចាំប្រទេសកូរ៉េបានបញ្ជាក់ ។
ទាហានរូបនេះ ស្ថិតក្នុងវ័យ ២៣ ឆ្នាំ ដែលឈរជើងនៅជំរំ Camp Carroll ហើយរូបលោកក៏ជាសមាជិកទាហានអាមេរិកដំបូងគេ ដែលរកឃើញមានផ្ទុកវីរុសនេះ ។ បច្ចុប្បន្ន រូបលោកត្រូវបានតម្រូវឲ្យឃុំខ្លួនឯងក្នុងកន្លែងស្នាក់នៅក្នុងជំរំរបស់ខ្លួន ។បើតាមសារពីកងពលទ័ពខាងលើបានបញ្ជាក់ថា «លោកបានទៅជំរំ Camp Walker នៅថ្ងៃទី ២១ ខែកុម្ភៈ និងជំរំ Camp Carroll នៅចន្លោះពីថ្ងៃទី ២១ ដល់ ២៥ ខែកុម្ភៈ ។
ជាមួយគ្នានេះដែរ ខាងអ្នកជំនាញផ្នែកសុខភាពពីមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺប្រចាំប្រទេសកូរ៉េ (KCDC) រួមសហការគ្នាជាមួយកងពលទ័ពអាមេរិកក្នុងប្រទេសកូរ៉េ (USFK) បាននាំគ្នាត្រួតពិនិត្យយ៉ាងសកម្ម ដើម្បីរកមើលថា អ្នកផ្សេងទៀតអាចមានឆ្លងវីរុសនេះដែរឬក៏អត់ »
អត្ថបទ៖ ប្រជាប្រិយ