គ្រឿងចក្រត្រាក់ទ័រឈូសឆាយដីចំនួន៤គ្រឿងដែលគេស ង្ស័ យ ថា គ្មានឯកសារនាំចូលមកប្រទេសកម្ពុជា ក្នុង បំណងឈូសឆាយដីព្រៃ នោះ ត្រូវបានកម្លាំងន គរបា លវរៈកា ពារព្រំដែន៦២១ ឃាត់ទុក បណ្តោះ អាសន្ន ចាត់ការតា ម ច្បាប់ មនុស្ស៥នាក់ ត្រូវបណ្តេញ ចេញទៅប្រទេស កំណើ តវិញ ។
ការឃាត់គ្រឿងចក្រដែលនាំចូល គ្មា នឯកសា រនោះ កម្លាំងវរៈ កាពារព្រំដែន បានធ្វើឡើងនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចជិត ប៉ុស្តិ៍កង់រ៉ូឡង់ នាស្រុកអូរាំង ខេត្តមណ្ឌលគិរី ។
តាមប្រភពពីសហគមន៍ជនជាតិដើមភាគ តិចឃុំដា ក់ដាំថា គេបានឃើញគ្រឿងចក្រចំ នួន៤គ្រឿង និងរថយន្ត២ គ្រឿង រួមទាំងជនជាតិវៀតណាម ៦នាក់ផង ដែរ បានលួចចូលមកទឹកដីសហគមន៍សមូហភាព ជនជាតិដើម ភូមិពូឡេះ ឃុំដាក់ដាំ ជិតប៉ុស្តិ៍កង់រ៉ូឡង់ ដោយគ្មានមូលហេតុ និងច្បាប់ត្រឹមត្រូវ តែត្រូវសហគមន៍តាមទាន់ ។
ប្រភពពីសហគមន៍បន្តថា ក្រុមនេះ អ្នកមានអំណាចជាឧកញ៉ា ដែលពូកែ ទិញដីក្នុងឃុំដា ក់ដាំជាអ្ន កឲ្យ គ្រឿងចក្រនោះចូលមកដើម្បីឈូស ដីព្រៃតំបន់ការ ពារនោះ។ ដោ យសារមា នការជំរុញពីសហ គមន៍នៅទីនោះ ទើបក្រុមនគរបាលចំនួន៣រថយន្តចុះម កធ្វើអន្តរាគមន៍ និងឃាត់ ទុកនៅ ប៉ុស្តិ៍កង់រ៉ូឡង់នោះតែម្តងទៅ ។
ករណីនេះឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ក្រុមអ្នកកាសែតថា ជនជាតិវៀតណាមទាំង៥នាក់ នឹងត្រូវបញ្ដេញចេញទៅវិញភ្លាម ព្រោះពួកគាត់គ្មា នលិខិតឆ្លងដែនត្រឹមត្រូវ ។ ឯគ្រឿងចក្រចំនួនទាំង៤គ្រឿង សមត្ថកិច្ចជំនាញ និងត្រួតពិនិត្យលើឯកសារពាក់ព័ន្ធ និងប្រគល់ឲ្យមន្ត្រីគយចាត់ការបន្តទៀត ។
លោកស្នងការបន្តថា គ្រឿងចក្រនេះ ត្រូវបានគេចល័តមកពីខេត្តរតនៈគិរី ចំណែកជនជាតិវៀតណាមខាងលើ ក៏ឆ្លង់ដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តរតនៈគិរីដែរ ។គ្រឿងចក្រទាំងនេះគេយកមកបម្រុងធ្វើសកម្មភាពឆូសឆាយដីព្រៃឲ្យក្រុមហ៊ុន មីហ្គាហ្វើស ដោយគ្មា នការអនុញ្ញាតពីអាជ្ញាធរ និងមន្ត្រីជំនាញ ឬប្រធានមន្ទីរកសិកម្មឡើយ ។
បន្ទាប់ពីមានករណីនេះលោក កែវ សុភក័ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា ក៏មានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃសីមា មន្រ្តីកងរាជអាវុធហត្ថលើផ្ឌៃប្រទេស និងមន្រ្តីនគរបាលនៃស្នងការដ្ឋាន ខេត្តមណ្ឌលគិរី បានចាប់ខ្លួនជ ន ស ង្ស័ យម្នាក់ ដែលចូលមកកាប់រានដីព្រៃយកជាកម្មសិទ្ធិ ចំណុចភ្នំស្រឡៅ ក្នុងស្រុកអូរាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈនោះដែរ ។
លោកថា ជ ន ស ង្ស័ យ មានឈ្មោះ សុខ ជា ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូត្រែង ឃុំ ដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី ។សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងរួមមាន៖ រណារយន្តចំនួន០១ គ្រឿង កាំបិតចំនួន ០១ដើម ហើយជ ន ស ង្ស័ យក៏ត្រូវបាន បញ្ជូនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីកសាងសំណុំរឿងទៅតាមច្បាប់ ៕
អត្ថបទ៖ នគរវត្ត