បឋមសិក្សាមួយ នៅទីក្រុងបាងកក បានបិទទ្វារជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ បន្ទាប់ពីមានការរកឃើញថា សិស្សម្នាក់ មានផ្ទុកវីរុសកូវីដ១៩ ដែលស ង្ស័ យ ថាអា ចឆ្លងទៅ កា ន់មិត្តរួមថ្នាក់របស់គេ។
កុមារ អាយុ៨ឆ្នាំ ដែលជាសិស្ស នៅបឋមសិក្សា Phraharuthai Donmuang នៅក្រុងបាងកក បានឆ្លងវីរុស ពីជីដូនជីតា ដែលបានទៅលេងកម្សាន្តនៅកោះ ហុក កៃដូ ប្រទេស ជ ប៉ុន កាលពីថ្ងៃទី១៦ ដល់ ២០ ខែកុម្ភៈ ហើយបានត្រ ឡប់មកវិញជាមួយវីរុសកូវីដ១៩ តែម្ដង។
ជីតា បានជូនចៅរបស់គាត់ ទៅសាលារៀនខាងលើ កាលពីថ្ងៃចន្ទកន្លងទៅ ១ថ្ងៃ មុនគាត់ទៅជួ បគ្រូពេទ្យ ដោយសា រគាត់មានអាការៈក្អក។ គ្រូពេទ្យ ទើបតែចេញលទ្ធផលបង្ហាញថា លោកតា អាយុ៦៥ឆ្នាំ ពិតជាមានវីរុសកូវីដ១៩ ហើយបានពិនិត្យ ជីដូន និងចៅរបស់គាត់ ក៏ឃើញលទ្ធផលវិជ្ជមានដូចគ្នា។សូមជម្រាបថា សិស្ស និងបុគ្គលិកក្នុងសាលារៀនទាំងមូល នឹងត្រូវធ្វើតេស្តស្វែងរកវីរុសកូវីដ១៩៕
សូមបញ្ជាក់ថា នាវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ទី២៦ ខែកុម្ភៈ លោកAnutin Charnverakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយរដ្ឋបាលនៃក្រសួងសុខាភិបាល បានធ្វើសេចក្តីប្រកាសអំពីវឌ្ឍនភាព ស្ថានភាពនៃវីរុស COIVID-19 ដែលមានប្រជាជនថៃ៣នាក់ បន្ថែមទៀតបានឆ្លងវីរុស COIVID-19 ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់ ៤០ ករណី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
លោក Anutin Charnverakul បានថ្លែងឲ្យដឹងថា មនុស្ស៣នាក់ ដែលបានឆ្លងវីរុស COIVID-19 គឺសុទ្ធតែជាជនជាតិថៃ លោកបន្តថា អ្នកជំងឺពីរនាក់ ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អះអាងថា ជាប្ដីប្រពន្ធ បុរសជាប្ដី អាយុ៦៥ឆ្នាំ មានជំងឺរលាកសួតហើម ព្រោះមិនបានព្យាបាលរយៈពេល ៣ថ្ងៃ និង ចំណែកឯប្រពន្ធ មានអាការះក្អកនិងក្តៅខ្លួនបន្តិច ។ បន្ទាប់ពីអ្នកទាំងពីរបានត្រឡប់បានត្រលប់មកពីធ្វើដំណើរកម្សាន្តពីកោះ Hokkaido ភាគខាងជើងនៃប្រទេសជប៉ុន ចៅប្រុសអាយុ៨ឆ្នាំ បានឆ្លងវីរុសCOIVID-19 បន្តទោះបីជាមិនបានធ្វើដំណើរទៅប្រទេសជប៉ុនក៏ដោយ ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រូបនេះបានសង្កត់ធ្ងន់ថា៖«យើងត្រូវតែរិះគន់លើករណីនេះ វាបានបង្កបញ្ហាច្រើនដល់យើង ដែលអ្នកជំងឺព្យាយាមបិទបាំងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន» ៕