ខណៈដែលជំងឺ covid-19 បាននិងកំពុងឆ្លងរាតត្បាតនៅប្រទេសទាំងឡាយក្នុងតំបន់អឺរ៉ុប, ប្រភពព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ថាចំនួនសរុបអ្នកជំងឺ covid-19 នៅក្នុងប្រទេសបារាំងមាន១៧នាក់។
កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ លោកJerome Salomon មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិបារាំង អាយុ៦០ឆ្នាំ បានស្លា ប់ដោយ សា រជំងឺ covid-19 កាលពីវេ លាម៉ោ ងរំលងអធ្រាត្រ ស្ថិតនៅក្នុងមន្ទីរពេទ្យមហា វិទ្យាល័យPitié-Salpêtrière ទីក្រុងប៉ារីស។
លោកSalomon បានថ្លែងថា គួរឲ្យអាណិតអាសូរខ្លាំងណាស់ គាត់បានបាត់ ប ង់ ជី វិ តអំឡុងពេលយប់ អធ្រាត្រ។ជ ន រ ងគ្រោះ គឺស្ថិតនៅក្នុង ចំណោមអ្នក ជំងឺថ្មី៣ នាក់ដែលរក ឃើញជំងឺ covid-19 នៅក្នុងប្រទេ សបារាំងធ្វើឲ្យប្រទេ សនេះ មា នអ្នកជំងឺសរុប១៧នាក់។
ជ ន រ ង គ្រោះទី២ នៅក្នុងប្រទេសបារាំង អ្នកទេសចរជនជាតិចិន អាយុ៨០ឆ្នាំ ដែលបាន ស្លា ប់កា លពីពា ក់កណ្ដាល ខែកុម្ភ: ឆ្នាំ២០២០។នៅថ្ងៃមុននេះ, អាជ្ញាធរប្រទេសនៅតំបន់អឺរ៉ុប ដូចជាអូទ្រីស, ប្រទេសក្រូអាត និងប្រទេសស្វីស បានបញ្ជាក់ថា មានមនុស្សឆ្លងជំងឺ covid-19 នេះនៅក្នុងប្រទេសរបស់ពួកគេ។
នៅថ្ងៃជាមួយគ្នានោះផងដែរ ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសនៅតំបន់អឺរ៉ុបមានជំងឺ covid-19 ឆ្លងយ៉ាងឆាប់រហ័សខ្លាំងបំផុត។ ជាក់ស្ដែងអ្នកស្លា ប់នៅក្នុងប្រទេសនេះ បានកើនឡើងចំនួន១០នាក់ និងឆ្លង ចំនួន៣៣២នាក់៕
អត្ថបទ៖ នគរវត្ត