យោងតាមទំព័រហ្វេសប៊ុកលោកផែង វណ្ណះ បានអោយដឹងថា ៖មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ បានចេញលិខិតមួយជំរាបមកលោកនាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ អោយចាត់បញ្ជូនលោក គឹមហ៊ាន ច័ន្ទសុភក្ត្រា នាយផ្នែករដ្ឋបាលព្រៃឈេីចំការមន អោយមករៀនសូត្របន្ថែមអំពីច្បាប់មួយរយះនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ រាជធានីភ្នំពេញ ដេីម្បីពង្រឹងសមត្ថភាពការងារ ។
ក្នុងលិខិតដដែលនេះក៏បានចាត់តាំងលោក ឆេង ថៃ នាយរងផ្នែករដ្ឋបាលព្រៃឈើចំការមនទទួលបន្ទុកដឹកនាំ ចាត់ចែងការងារផ្នែករដ្ឋបាលព្រៃឈើចំការមនជំនួសជាបណ្ដោះអាសន្នចាប់ពីថ្ងៃចុះហត្ថលេខាតទៅរហូតដល់មានការសម្រេចជាថ្មី ។
ចំណាត់ការរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ រាជធានីភ្នំពេញ បានកេីតមានឡេីងបន្ទាប់ពីមានការរិះគន់ខ្លាំងទៅលេីទង្វេីអសីលធម៌របស់លោក គឹមហ៊ាន ច័ន្ទសុភក្ត្រា នាយផ្នែករដ្ឋបាលព្រៃឈេីចំការមន ដែលបានប្រេីសំដីសម្លុតគំរាមកំហែងប្រជាពលរដ្ឋក្នុងពេលចុះចាប់ឈេីមួយកូនរ៉ឺម៉ក នៅខណ្ឌមានជ័យកាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងមក ។
ផ្អើលទៀតហើយ រម៉កដឹកឈើ គ្រាន់តែបើកចេញពីដេប៉ូមួយកន្លែង ត្រូវបានមេព្រៃឃាត់ ថែមទាំងគំរាមដកកាំភ្លើង ស្ថិតនៅលើផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ នាវេលាម៉ោង៣ជាងរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០
Posted by ម៉ម ពៅ ឡាយផ្ទាល់ on Thursday, February 20, 2020