នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈនេះ ប្រទេសកូរ៉េខាងត្បូង បានប្រកាសចំនួនអ្នកឆ្លងវីរុស COVID-19 ៣៣៤ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងទូទាំងប្រទេសនេះសរុបកើនឡើងដល់ ១ ៥៩៥ នាក់ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងរហូតដល់ ១៣ នាក់ហើយ ។
ចំនួនអ្នកឆ្លងនៅក្នុងថ្ងៃនេះ គឺត្រូវបានឲ្យដឹងថា ក្លាយជាចំនួនដែលកើនឡើងច្រើនជាងគេបំផុត បើគិតតាំងពីប្រទេសនេះចាប់ផ្ដើមមានអ្នកឆ្លងដំបូងកាលពីថ្ងៃទី ២០ ខែមករាមកនោះ ៕
អត្ថបទ៖ ប្រជាប្រិយ