អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនារី និងគ្រួសារ លោកស្រី Masoumeh Ebtekar បានធ្វើតេស្ដរកឃើញវីរុស Covid19 នៅក្នុងខ្លួន នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានពលករអ៊ីរ៉ង់ ដែលចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ Reuters។
កន្លងមកលោកស្រី Masoumeh Ebtekar ក៏មានអាការមិនស្រួលខ្លួនផងដែរ ដោយលោកស្រីបានក្អកញឹកញាប់ នាសន្និសីទសារព័ត៌មានមួយ ស្តីពីស្ថានភាព COVID-19 នៅក្នុងប្រទេស។
គួររំលឹកដែរថា លោកស្រី Ebtekar ជាស្ត្រីដំបូងដែលមានតួនាទីក្នុងគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ បើគិតចាប់តាំងពីឆ្នាំ១៩៧៩មក និងជាស្ត្រីទីបីក្នុងប្រវត្តិសាស្ត្រ។
ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គម twitter លោក Alireza Vahabzadeh ទីប្រឹក្សាព័ត៌មានរ បស់រដ្ឋមន្ត្រីក្រសួងសុ ខាភិបាលអ៊ីរ៉ង់បានបញ្ជាក់ថា ការធ្វើតេស្តមេរោ គ ចំពោះរូបលោកឧបនាយករដ្ឋមន្ត្រីក្រសួងសុខាភិបាល Harirchi ដែលជាអ្នកឈានមុខគេនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-19 នោះ លទ្ធផល”វិជ្ជមាន”
ប្រភពបានបញ្ជាក់ថា លោក Iraj Harirchi មានអាការៈក្អកជាប្រចាំ ហើយមានបែកញើសអំឡុងពេលធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយអ្នកនាំពាក្យរដ្ឋាភិបាល Ali Rabiei
នៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនោះ លោក Harirchi បានបដិសេធការលើកឡើងរបស់សមាជិកសភាអ៊ីរ៉ង់ដែលបានអះអាងថា មនុស្សជាង ៥០អ្នកបានស្លាប់ដោយសារតែជំងឺ covid-19 ស្ថិតនៅទីក្រុង Qom ។ លោក Harirchi បានអះអាងថា លោកនឹងលាលែងចេញពីតំណែង បើសិនការលើកឡើងរបស់អ្នកតំណាងរាស្រ្តពិតជាត្រឹមត្រូវប្រាកដមែននោះ
អត្ថបទ៖ kbn