កម្លាំងចម្រុះដែលដឹកនាំដោយខាងមន្រ្តីនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វនិងបសុព្យាបាល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានស្ទាក់ចាប់រថយន្តមួយគ្រឿង លួចផ្ទុកដឹកជញ្ជួនសត្វមាន់រស់ ពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែន« ដូនរ័ត្ន» ក្នុងភូមិសាស្រ្តស្រុកមេមត់នាទៀបភ្លឺថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ២០២០។
មន្រ្តីនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ និងបសុព្យាបាលបាននិយាយប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការប ង្រ្កា បដែលធ្វើឡើងតាមបញ្ជារបស់លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលដែលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គឺបានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្ទាក់ចា ប់រថយន្តម៉ាកហ៊ីយិនដាយពណ៌ស លេខ កណ្តាល 2A-2628 ដែលកំពុងផ្ទុកមាន់រស់ដាក់ក្នុងទ្រុងមានចំនួនសរុប ៨០០ ក្បាលពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនខាងលើ។
ប្រភពព័ត៌មាននោះបាននិយាយឳ្យដឹងទៀតថា ប៉ុន្តែយុទ្ធនាការប ង្រ្កា បការលួចនាំចូលសត្វមាន់ពីប្រទេសវៀតណាមនៅពេលយប់នោះ គឺឈ្មួញ និងតៃកុងរថយន្តបានរត់គេចខ្លួន។ បើសិនឈ្មួញមាន់លួចនាំចូលបានសម្រេចនោះ គឺមានបំណងយកទៅលក់ចែកចាយនៅខាងខេត្តក្រចេះ។
ក្រោយពីប ង្រ្កា បបានសត្វមាន់ ៨០០ ក្បាល និងរថយន្តមួយគ្រឿងដែលផ្ទុកនេះ គឺបានរឹបអូសទុកជាវត្ថុតាងយកទៅរក្សាទុកនៅចត្តាឡីស័ក របស់នាយកដ្ឋានរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពដដែលបានបន្តថា យុទ្ធនាការបង្រ្កាបការលួចនាំចូលសត្វបក្សីពីប្រទេសវៀតណាមនេះ ធ្វើឡើងក្រោយពីទទួលព័ត៌មានថា នៅភាគខាងត្បូងរបស់ប្រទេសវៀតណាមមានផ្ទុះជំងឺផ្តាសសាយបក្សី H1N1 និងH5N1 គឺឈានដល់សម្លាប់សត្វស្លាបចោលនោះ៕
អត្ថបទ៖ រស្មីកម្ពុជា