លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានអោយដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ថា លោកស្រី ស៊ុន យ៊ឺត ព្រះរាជអាជ្ញារង ខេត្តកណ្តាល មិន អាច ឃុំខ្លួនអ្នក លេងជ ល់មាន់ ទាំង ៣នាក់ បានទេ ។
សូមបញ្ជាក់ថា មជ្ឈដ្ឋានជាច្រើនកំពុងកោតសរសើរ និង ដាក់ជា ចម្ងល់ថា ហេតុអ្វីម្ចាស់ទីតាំង និង អ្នក ញៀន ល្បែ ងជ ល់មាន់ ពេលបញ្ជូនម កតុលាការ ពេលខ្លះ សម្រេច ឃុំខ្លួន ពេលខ្លះអោ យត្រឡប់ទៅផ្ទះវិញ បើ បទល្មើស ដូចតែគ្នាណឹង ?
ជាក់ស្តែងជ ន ស ង្ស័ យ៣នាក់ ម្នាក់ជាម្ចាស់ទីតាំង និង ២នាក់ទៀតជាអ្នក ញៀ ន ល្បែ ងជល់មាន់ ហេតុអ្វីពេលបញ្ជូនមកតុលាការ ត្រូវបានលោកស្រី ស៊ុន យ៊ឺត ព្រះរាជអាជ្ញារងខេត្តកណ្តាល កាលពីម្សិលមិញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេច ដោះ លែង អោយ វិលត្រឡប់ទៅផ្ទះវិញ ? ។
នេះបេីយោងតាមរបាយការណ៍ប៉ូលិស ចេញ ផ្សាយ ពេលប ង្ក្រា បភ្លាមៗ ។ ប៉ុន្តែពេលបញ្ជូនមកតុលាការ គឺ សុទ្ធតែជាអ្នកលេងទាំងអស់វិញ។ការចុះប ង្ក្រា បនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង១១៖៤០នាទី នៅចំណុចខាងផ្ទះឈ្មោះសុំ វឿន ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជ ន ស ង្ស័ យទី១ឈ្មោះសុំ វឿន ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរលក់លៀស ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តា ល(ម្ចាស់ទីតាំង) ទី២ឈ្មោះមុី ចាន់ថេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរប រកម្មករ រោង ចក្រស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល និងទី៣ឈ្មោះនៅ សែ ភេទប្រុស អាយុ៣០ឆ្នាំ មុខរ បរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ជាម្ចាស់មាន់២ក្បាល)។
នៅវេលាម៉ោង ខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បែ ក ចាន បានទទួលព័ ត៌មានថា នៅទីតាំងខាងលើមានលេ ង ល្បែ ង សុី ស ង ខុសច្បាប់(ជល់មាន់)រួចក៏បានស ហកា រជាមួយជំនាញ ចុះទៅប ង្រ្កា បចា ប់ យក វត្ថុតាង ដូចខាងលើ ៕
អត្ថបទ៖ នគរវត្ត