អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Iraj Harichi របស់ប្រទេសអ៊ឺរ៉ង់បានធ្វើតេសរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីគេបានឃើញលោកមានរោគសញ្ញាមិនប្រក្រតីខណៈកំពុងធ្វើពិធីថ្លែងសុទ្ទរកថា ដែលលោកបាននិយាយថារដ្ឋាភិបាលរបស់លោកមិនបានត្រៀមខ្លួនក្នុងការគ្រប់គ្រងបញ្ហានេះនៅក្នុងប្រទេសជាមុន
លោកជាមនុស្សទី៩៥ដែលបានឆ្លងជំងឺនេះនៅក្នុងប្រទេស ខណៈដែលពេលនេះដែរចំនួនអ្នកស្លាប់បានកើនដល់ ១៦នាក់រួចមកហើយ ។ គួរបញ្ជាក់ថា នៅពេលថ្លែងសុទ្ទរកថានោះ ក្នុងវីដេអូបានឱ្យឃើញថាលោក ក្អក កណ្តាស់ បែកញើស ហើយលោកបានដោះវ៉ែនតាដើម្បីជូតញើសជារឿយៗ ។
បន្ទាប់ពីរោគសញ្ញារបស់លោកបានត្រូវបានបញ្ជាក់ច្បាស់លាស់ លោកក៏បានមានប្រសាសន៍ថា៖ “ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំមានកូរ៉ូណាហើយ” ។ លោកបានបន្ថែមថា៖ “ខ្ញុំមានជំងឺគ្រុនក្តៅកាលពីម្សិលមិញ ហើយតេសរកឃើញវិជ្ជមាននៅពេលយប់ ។ ខ្ញុំបាននៅម្នាក់ឯងឆ្ងាយពីគេ ។ បន្តិចក្រោយមក តេសចុងក្រោយបានចេញមក ដោយខ្ញុំត្រូវចាប់ផ្តើមញ៉ំាថ្នាំ ។ ខ្ញុំមានអារម្មណ៍ថាធម្មតា គ្រាន់តែហត់បន្តិច” ។
ក្រៅពីនោះលោកក៏បានធ្វើការបង្ហោះសារដ៏គួរឱ្យសោកស្តាយនៅក្នុងប្រព័ន្ធ Twitter របស់លោកថា “តេសកូរ៉ូណារបស់ខ្ញុំរកឃើញថាវិជ្ជមាន…ខ្ញុំមិនមានសង្ឃឹមច្រើនក្នុងការបន្តជីវិតនៅក្នុងពិភពលោកនេះទៀតឡើយ” ៕
អត្ថបទ៖ ប្រជាប្រិយ
សូមចុចទស្សនាវិដេអូ