នៅលើបណ្តាញសង្គម Twitter របស់អង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhannom Ghebreysus ប្រធានអង្គការសុខភាពពិភពលោក បានបញ្ជាក់ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៧ ខែកុម្ភៈថា ប្រទេសចំនួន៨ ក្នុងនោះមានប្រទេសកម្ពុជាមួយដែរ ដែលក្នុងរយៈពេលជាង ២សប្តាហ៍ ចុងក្រោយនេះ គ្មានសេចក្តីរាយការណ៍អំពីករណីឆ្លងវីរុស COVID-19 ថ្មីណាមួយនោះឡើយ ។
ប្រទេសទាំង៨ រួមមាន ៖ បែលហ្ស៊ិក, កម្ពុជា, ឥណ្ឌា, នេប៉ាល់, ហ្វីលីពីន, រុស្ស៊ី, ស្រីលង្កា និងវៀតណាម ។ប្រធានអង្គការសុខភាពពិភពលោក បានសរសើរប្រទេសកម្ពុជា និង៧ប្រទេសទៀត ថា បានចាត់វិធានការរឹងមាំ ទាន់ពេលវេលាយ៉ាងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ កុំឲ្យមានការចម្លងវីរុសនេះរីករាលដាលនៅប្រទេសនីមួយៗ ៕
អត្ថបទ៖ kbn