បុរសជាមន្រ្តីយោធាម្នាក់ ជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ ខេមរៈភូមិន្ទ នឹកថាគ្មាន ចោរណា ហ៊ានមកប្ល ន់ ដឹងអីចោរ ថ្លើមធំ២នាក់ ជិះម៉ូតូមួយគ្រឿង តាមពីក្រោយ ដកកាំភ្លើង ខ្លីមួយដើ មភ្ជង់ និងវា យទៅ លើមន្រ្តីយោធា ម្នាក់ នោះនៅ ក្បែរប៉ុស្តិ៍នគបា លទួលសង្កែទី២ ប្ល ន់យ កម៉ូតូ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ រួចជិះ គេចខ្លួនដោ យសុវត្ថិភាព។
ហេតុការណ៍នេះ កើតឡើងកាល ពីវេលា ម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាម បណ្ដោយ ផ្លូវ១៨០០ កែងនឹងផ្លូវ៥៩៨ ខាង លិចប៉ុស្តិ៍នគរបាលរដ្ឋបាលទួល សង្កែទី២ ប្រមាណជា ២០០ម៉ែត្រ ក្នុង សង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ជ ន រ ង គ្រោះមានឈ្មោះ រាក់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមន្រ្តីយោធា នៅបន្ទាយ៩៩ ស្នាក់ នៅបុរីវិមាន ខណ្ឌឫស្សីកែវ។
ជ ន រ ង គ្រោះ បានឱ្យដឹងថា មុនពេល កើតហេតុ រូបគា ត់ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ០១- ១-១៧០៦ ចេញពីជួបជុំមិត្ត ភក្កិនៅម្ដុំវត្តសំរោងអណ្តែត គោលបំណង ជិះទៅផ្ទះវិញ លុះមក ដល់ក្បែរ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួល សង្កែទី២ ស្រាប់តែ លេចមុខជ ន ស ង្ស័ យ២នាក់
ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកតាមពីក្រោយ រួចបក្ខពួកដែល អង្គុយនៅខាង ក្រោយបាន ដកកំភ្លើងភ្ជង់ខ្នង គាត់ជាប់ រួចគៀរអែប ចិញ្ចើមផ្លូវឲ្យឈប់ ហើយបានដកកាំ ភ្លើងវា យត្រូវចំមួកសុវត្ថិភាព រ បស់គាត់ បណ្ដាល ឱ្យបែ កកញ្ចក់ ខាងមុខ រួចប្ល ន់យក ម៉ូតូគាត់ជិះ គេចខ្លួនដោ យសុវត្ថិភាព។
ក្រោយពេលកើ តហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគ របាលរដ្ឋបាលទួល សង្កែទី២ បានចុះទៅ សួរនាំ រួចនាំជ ន រ ង គ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី២ ដើម្បីងា យស្រួលធ្វើការ ស្រាវជ្រាវរក ចាប់ជ ន ស ង្ស័ យ មកផ្ដន្ទាទោសតាមផ្លូវ ច្បាប់៕
អត្ថបទ៖ kbn