តាមការបញ្ជាក់អះអាងពីមន្ទីរពិសោធន៍ និងស ង្ស័ យ ក រណីនៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈនេះ បាន ឲ្យដឹង ថា មានករណីស ង្ស័ យ ជាង ៧៥ករណី ត្រូវបានគេរកឃេីញ នៅទូទាំ ងប្រទេស ដែលបានធ្វេី តេស្ត អវិជ្ជមាន នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
របាយការណ៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឲ្យដឹងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំងឺកូវីដ១៩ COVID-19 ដល់អ្នកសារព័ត៌មាន ដែលរៀបចំដោយក្រសួងសុខាភិបាល សហការជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងអង្គការសុខភាពពិភពលោក នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ។
គួរជម្រាបថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បុរសជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលបានហោះហេីរវិលត្រឡប់មកពីទីក្រុងវូហាន ប្រទេសចិន មកខេត្តព្រះសីហនុ បានរកឃេីញមានផ្ទុកជំងឺ COVID-19 នៅថ្ងៃទី២៧ ខែមករា និងបានចាកចេញនៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីការធ្វេីតេស្ត អវិជ្ជមាន ៣លេីកជាប់គ្នា៕