បន្ទាប់ពីក្រសួងសុខាភិបាល បានច្រានចោលចំពោះព័ត៌មាន ដែលថា បុរសជនជាតិចិនដួលស្លាប់ នៅខេត្តព្រះសីហនុ ដោយជំងឺCovid-19នោះ រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមជុំវិញករណីនេះ ដោយបញ្ជាក់ថា ជនជាតិចិនដែលស្លា ប់ គឺដោយសារជំងឺបេះដូង មិនមែនមកពីជំងឺ COVID-19 ដូចការផ្សាយបំពុលតាមបណ្តាញសង្គម Facebook នោះឡើយ។
បើយោងតាមការស្រង់សម្តី លោក ឃាង ភារិម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ប្រាប់ដល់អង្គភាពFresh News នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះថា នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ មានករណីជនជាតិចិនម្នាក់ដេកស្លា ប់ នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកថា ជនជាតិចិនដែលស្លាប់នេះមានឈ្មោះ (Niu Shuangsuo) ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ បើតាមរបាយការណ៍របស់សមត្ថកិច្ច ជំនាញបញ្ជាក់ថា បុរសជនជាតិចិន ខាងលើស្លា ប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយ នៃបទ ល្មើសព្រហ្ម ទ ណ្ឌនោះទេ៕
អត្ថបទ៖ វាយោ