អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មិនគួរមានប្រទេសណាមួយបង្កើតកំហុសធ្ង ន់ ធ្ងរដោយសន្មតថា របស់ប្រទេសខ្លួន នឹងរួចផុតពីការឆ្លងជំងឺនេះទេ ស្របពេលដែលរដ្ឋាភិបាលពីប្រទេសអ៊ីរ៉ង់រហូតដល់អូស្ត្រាលី បានប្រឹងប្រែងទ ប់ស្កាត់ ការរីករាល ដាលជំងឺយ៉ាង ឆាប់រ ហ័ស របស់ពិភពលោក។
ដោយសារការឆ្លងថ្មីត្រូវបានរាយការណ៍នៅជុំវិញពិភពលោក ឥឡូវនេះមានចំនួនឆ្លងច្រើនជាងចិនដីគោក ប្រធានអង្គការសុខភាពពិភពលោកគឺលោក ថេតដ្រូស អាត់ថាណម ហ្គេប្រ៊ីយ៉េស៊ូស បាននិយាយថា សូម្បីតែប្រទេសអ្នកមាន ក៏គួរតែត្រៀមសម្រាប់ភាពភ្ញាក់ផ្អើលនេះដែរ។
ដោយចង្អុលទៅប្រទេសអ៊ីតាលី ជាកន្លែងដែលក្រុមអាជ្ញាធរបាននិយាយថា មនុស្ស ៣នាក់ទៀតបានបាត់បង់ជីវិត ដែលនាំឱ្យចំនួនអ្នកបាត់បង់ជីវិតពីការផ្ទុះជំងឺ ដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបឡើងដល់ ១៧នាក់ និងការឆ្លងត្រូវបានបញ្ជាក់ថា បានកើនឡើងដល់ ៦៥០ករណី លោក ថេតដ្រូស បាននិយាយថា គ្មានប្រទេសណាមួយត្រូវគិតថា ប្រទេសរបស់ខ្លួននឹងមិនមានករណីនោះទេ ដែលការគិតបែបនេះនឹងអាចជាកំហុសធ្ងន់ធ្ងរនោះ៕
អត្ថបទ៖ btv