មន្ត្រីសុរិយោដី ៣រូប ពាក់ព័ន្ធអំពើពុករលួយ ១០ម៉ឺនដុល្លារនោះ ដែលលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំកម្លាំងផ្ទាល់ ចុះទៅឃាត់ខ្លួន នៅខេត្តពោធិ៍សាត់នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោ សហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ។
តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង បានសម្រេចចោ ទប្រ កា ន់ លើប្រធាន, អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ទាំង៣នាក់ ដែលពាក់ព័ន្ធនឹងអំពើពុ ករ លួ យជំរិតទា រប្រាក់ ពីព លរដ្ឋចំនួន ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការ ចេញច្បាប់ ឲ្យសាង សង់ រោងចក្រ ដោយតុលាការបា នចោទប្រកាន់ចំនួន៣ បទល្មើស រួមមានទី១ បទវីតិក្រម តាមក្រមព្រហ្មទណ្ឌ ទី២ បទរំ លោ ភ អំ ណាច តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុក រលួយ និងទី៣ បទសម្អាតប្រាក់ តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុ ។
តុលាការ បានសម្រេច ផ្តន្ទាទោស ទី១-ឈ្មោះ លឿម ប៊ុនរឿន អតីតប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ពីបទសម្អាតប្រាក់ បទ «រំ លោ ភ អំណាច» និងបទ វិតិក្រម ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨.០០០.០០០ (ប្រាំបីលាន) រៀល ។
ទី២-ឈ្មោះ តែ ប៊ុនថេង អតីតមន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រកចេញចូលតែមួយ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំនិង៦ខែ និងពិន័យជាប្រាក់ចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល។និងទី៣-ឈ្មោះ ជាង វុទ្ធី អតីតអនុប្រធានមន្ទីរ ទទួលការងារសំណង់ ត្រូវបានតុលាការផ្តន្ទាទោស ពីបទវិតិក្រម ដាក់ពន្ធនាគាររយៈពេល ០៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល ។
បន្ថែមលើការផ្តន្ទាទោសនេះ ទ្រព្យសម្បត្តិមួយចំនួនដែលជាផលនៃបទល្មើស ឬកើតចេញពីផលនៃបទល្មើសត្រូវតុលាការសម្រេចរឹបអូសទុកជាទ្រព្យសម្បត្តិរដ្ឋ មានជាអាទិ៍ដូចជា ៖
-អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅបុរីប៉េងហួត (ប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ) រាជធានីភ្នំពេញ-អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិដូងជ្រុំ ខេត្តពោធិ៍សាត់-អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិស្ពានថ្ម ខេត្តពោធិ៍សាត់-រថយន្តចំនួនពីរគ្រឿង ម៉ាក Lexus 570 ពណ៌មាស សេរីឆ្នាំ២០១០ មួយគ្រឿង-រថយន្តម៉ាក KIA Morning ពណ៌ស សេរីឆ្នាំ២០១២ មួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត ។
បើតាម Fresh News ចេញផ្សាយពីថ្ងៃទី២៨ កក្កដា ថា ពួកគេទាំង ៣នាក់ ត្រូវបានឃាត់ខ្លួនដោយស ង្ស័ យ ពាក់ព័ន្ធការឃុបឃិតគ្នា ប្រព្រឹត្តអំពើ ពុករលួយ ទារលុយពីប្រជាពលរដ្ឋ ជាម្ចាស់គម្រោងរោងចក្រ ដោយខុសច្បាប់ ចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់ ។ ការឃា ត់ខ្លួនបុគ្គលទាំង៣ ធ្វើឡើងនៅភោជនីយដ្ឋានមហាលាភ ក្រុងពោធិ៍សាត់ នៅថ្ងៃទី២៧ កក្កដា ខណៈពួកគេ និងម្ចាស់ដីណាត់ជួបគ្នា ដើម្បីប្រគល់លុយ។
Fresh News បានបញ្ជាក់ថា ៖ «ប្រភពបានបង្ហើបថា ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ បានទារលុយពីគេចំនួន ៤ម៉ឺនដុល្លារ គេ មិន ព្រម ប ង្កការលំបាកទាល់ តែគេមកអង្វរ ក៏ទារពីគេដល់ ១០ម៉ឺនដុល្លារ ទើបចេញច្បាប់សាងសង់ឲ្យ ហើយត្រូវកក់ភ្លាម ៥០ភាគរយ (៥ម៉ឺនដុល្លារ)។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ គេ ក ក់ ៥ពាន់ដុល្លារ នៅបន្ទប់ការិយាល័យប្រធានមន្ទីរតែម្តង ហើយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កក់ឲ្យ ៤ម៉ឺន ៥ពាន់ដុល្លារទៀត បង្គ្រប់ ៥០ភាគរយ នៅភោជនីយដ្ឋាន មហាលាភ ទើបអង្គភាពប្រឆាំងអំពើពុករលួយ ឃា ត់ នាំខ្លួន ទាំងអ ស់តែម្តង» ។អូ
អត្ថបទ៖ kbn