យោងតាមប្រភពព័ត៌មានរដ្ឋ រុស្ស៊ីRT ចេញផ្សាយកាលពីថ្ងៃ សុក្រទី ២៨ កុម្ភៈ ឆ្នាំ២០២០ បានអោយដឹងថា ប្រធានាធិបតី ម៉ុងហ្គោលីលោកKhaltmaagiin Battulga និងមន្ត្រីគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានអាជ្ញាធរប្រទេសនេះ យកទៅដាក់នៅជំរុំសុវត្ថិភាព រយៈពេល១៤ថ្ងៃ បន្ឬាប់វិលត្រឡប់មកពីបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំងប្រទេសចិន ជួបជាមួយលោកស៊ី ជីនពីង ដែលកំពុងកើតមាន.
ក្រោយពេលវិលត្រឡប់កាលពីថ្ងៃ ព្រហស្បតិ៍ទី ២៧ កុម្ភៈ ប្រធានាធិបតី រួមជាមួយនឹងមន្ត្រីអមដំណើរទាំងអស់ត្រូវបានគ្រូពេទ្យជំនាញធ្វើតេស្តរកមេរោគcovid-19។គ្មានរបាយការណ៍ណាបង្ហាញថាអ្នកទាំងនោះមានផ្ទុកមេរោគឬក៏អត់នោះទេ ប៉ុន្តែត្រូវនាំយកទៅដាក់នៅជំរុំដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដូចពលរដ្ឋធម្មតា។
មន្តី្រទាំនោះរួមមាន រដ្ឋមន្ត្រីការបរទេស អគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំង ប្រធានស ង្គ្ រោះប ន្ទាន់ជាតិ ប្រធាន បុគ្គលិកប្រធានាធិបតី និង ទីប្រឹក្សានយោបាយបរទេស ខណៈប្រធានាធិបតីត្រូវស្នាក់នៅមន្ទីរពេទ្យក្នុងទីក្រុង៕
អត្ថបទ៖ kbn