ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានរួមគ្នា បង្កើត ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យឧស្សាហកម្ម។ នេះបើយោងតាមប្រកាសអន្តរក្រសួង ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី៣រូបនៃក្រសួងខាងលើនេះ។
យោងតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដដែលនេះ បានឲ្យដឹងថា ការបង្កើតក្រុមការងារអធិការកិច្ចក្រសួងនេះ មានគោលបំណងចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ ដើម្បីត្រួតពិនិត្យការអនុវត្តរបស់សហគ្រាស គ្រឹះស្ថាន នូវបទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ វិស័យឧស្សាហកម្មទេសចរណ៍ និងវិស័យបរិស្ថាន៕សូមអានប្រកាសអន្តរក្រសួង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
អត្ថបទ៖ កម្ពុជាថ្មី