សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើលិខិតមួយច្បាប់គោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកម្មវត្ថុ “សំណើអនុញ្ញាតតែងតាំងមុខតំណែងនិងតម្លើងឋានន្តរស័ក្តិ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន១៤រូប ជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការ” ។នេះបើយោងតាមលិខិតរបស់សម្តេច ទៀ បាញ់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។