នគរបាលស្រុកល្វាឯម កាលពីវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពីបទលួចកម្ទេចខ្សែភ្លើងខ្លីៗ នៅចំណុចក្នុងបូរីទួលសង្កែភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ជ ន រង គ្រោះ ឈ្មោះហេង ឌីម៉ង់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរវិស្វករ មានទីលំនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
របាយការណ៍ពីសមត្ថកិច្ច ដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី២៩ ខែកុម្ភៈ នេះ បង្ហាញថា ជ ន ស ង្ស័ យ ឈ្មោះ ហែល ដារា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង ឈ្មោះរ័ត្ន គន្ធី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ មានទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។វត្ថុតាង ចា ប់ យក ៖ ម៉ូតូម៉ាក Zoomer ចំនួន១គ្រឿង ជារបស់ ជ ន រ ង គ្រោះ និង ខ្សែភ្លើងខ្លីៗ ១ថង់ក្រណាត់ ។
សមត្ថកិច្ច អះអាងថា ឈ្មោះស វាសនា និង ឈ្មោះចក់ កុសល ជាសន្តិសុខយាមបុរីទួលសង្កែ បានឃាត់ជ ន ស ង្ស័ យ ២នាក់ប្តីប្រពន្ធជិះម៉ូតូចេញពីក្នុងបុរីហើយឃើញមានខ្សែ ភ្លើ ងខ្លីៗ ច្រកក្នុង ថង់ក្រ ណា ត់ ដែលជារបស់ក្រុមហ៊ុនក៏ឃា ត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រ ។
តាមការសាកសួរជ ន ស ង្ស័ យ បានសារ ភាពថា គេបានយ កខ្សែ ភ្លើង នេះពីកន្លែងបន្ទប់ទឹកដែលដាក់ក្នុងកេស ក្បែរជញ្ជាំងហើយច្រកចូលក្នុងថង់ក្រណាត់ដាក់លើម៉ូតូជិះចេញក៏ត្រូវសន្តិសុខយាមពិនិត្យឃើញ តែម្តង ៕
អត្ថបទ៖ CPCnews