យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ២៩ កុម្ភៈ ២០២០ បានអោយដឹងថា លោក គីមជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលស្ងាត់ស្ងៀមអស់រយៈពេលជាយូរមកហើយនោះ បានចេញមុខព្រ មា នដល់ មន្ត្រីគណបក្ សជាន់ខ្ពស់របស់ខ្លួន ពីការទទួលទ ណ្ឌក ម្មធ្ង ន់ ធ្ងរ ប្រសិនបើបណ្តែតបណ្តោយនិងប រាជ័យមិនអា ចទ ប់ ស្កា ត់ការឆ្លងរាលដាលមេរោគផ្លូវដង្ហើមថ្មីCOVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង។
ប្រទេសក្រីក្រកូរ៉េខាងជើង ដែលមា នប្រព័ន្ធសុខាភិបាលខ្សោ យ បានបិទព្រំដែនរបស់ខ្លួន ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូងម្លេះ។នៅក្នុងកិច្ចប្រជុំគណបក្ស លោកគីមជុង អ៊ុន បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ គឺជាកិច្ចការសំខាន់របស់រដ្ឋ ដើម្បីការពារសុខភាពប្រជាជនរបស់យើង ហើយវាទា មទារឲ្យមានការគ្រប់គ្រងបានល្អ។
លោកបានបន្តទៀតថា ក្នុងករណីមានជំងឺឆ្លងCOVID-19 ត្រូវបានរកឃើញមាននៅក្នុងទឹកដីរបស់យើង អ្នកទទួលខុសត្រូវចំពោះបញ្ហានេះ ត្រូវតែទទួលទោសធ្ង ន់ធ្ងរ តែលោកមិនបានបង្ហើបឲ្យដឹងថាត្រូវទទួ លទោ សកម្រិតណានោះទេ។ គ្មានករណីពិសេសណាមួយត្រូវបានអនុញ្ញាតិនោះទេ អាជ្ញាធរត្រូវតែបិទច្រកព្រំដែនឲ្យបានល្អបំផុត។
ក្រោយជំងឺCOVID-19ផ្ទុះឡើង អនុប្រធានគណបក្សពីររូបគឺលោក Ri Man Gon និង Pak Thae Dok ត្រូវបានបណ្តេញចេញពីតំណែង ក្រោមបទស ង្ស័ យជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយថវិកាសម្រាបប្រយុទ្ធប្រឆាំងនឺងជំងឺCOVID-19។
ប្រទេសកូរ៉េខាងជើងដែលមានបទពិសោធន៍ទ ប់ស្កា ត់ជំងឺឆ្លង បានហាមមិនអោយភ្ញៀវទេសចរចូលប្រទេសរបស់ខ្លួន ផ្អាកជើងហោះហើរ និង រថភ្លើង រួមទាំងវិធានការណ៍ដាក់ជ នបរទេស នៅក្នុងជំរំសុវត្ថិភាព និងការបិទ សាលារៀនមួយរយៈផងដែរ។
គួររំឭកថា រហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាង មិនទាន់មានការឆ្លងរាលដាលជំងឺនេះ មួយករណីនៅឡើយទេ ខណៈប្រទេសចំនួន៥៧ កំពុងឆ្លងមេរោគកើនឡើងដល់ចំនួន ៨៥០៨២នាក់ និងស្លា ប់សរុប ២៩១៩នាក់ ខណៈប្រទេសចិន ឆ្លង៧៩២៥១ និងស្លា ប់ ២៨៣៥នាក់៕
អត្ថបទ៖ kbn