អ្នកបរិភោគសា ច់ សត្វ ឆ្កែ និងឆ្មាអាចប្រឈ មនឹ ង ការឆ្លងជំងឺ ដោយ សារប្រភ ពសាច់ សត្វនោះមិនដឹ ងច្បាស់ លាស់។នៅពេលហូប សាច់សត្វមានជំងឺនោះជំងឺ នឹងឆ្លង មកមនុស្សដូច ជាជំងឺឆ្កែឆ្កួតនិងជំងឺផ្សេងៗទៀត។នេះបើតាមការឱ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិតKATERINEPOLAKប្រធានអង្គការ Four Paws និងជាប្រធានទទួលបន្ទុកសុខមាលភាពសត្វ អនាថា ប្រចាំតំបន់អាស៊ី។
ចំណែកលោកនីមដូល្លាពេទ្យសត្វនៅអង្គការសង្គ្រោះសត្វកម្ពុជា(ARC)បានឱ្យដឹងដែរថាជំងឺដែលឆ្លងទៅមនុស្សគឺជំងឺឆ្កែឆ្កួតមានអត្រាឆ្លងច្រើនប៉ុន្តែសត្វដែលបានចាក់វ៉ាក់សាំងមិនឆ្លងនោះទេ។លោកគ្រូពេទ្យសត្វរូបនេះក៏បានអំ ពា វ នាវថាសត្វចឹញ្ចឹមគឺមិនមែនជាសត្វសម្រាប់បរិភោគនោះទេពីព្រោះវាដូចជាសមាជិកក្នុងគ្រួសារមួយរូប។
ចាប់តាំងពីខែធ្នូឆ្នាំ២០១៨ ដល់ខែឧសភាឆ្នាំ២០១៩ អង្គការ FOUR PAWS និង អង្គការ ARC បានធ្វើការអង្កេ តស៊ីជម្រៅពាក់ព័ន្ធទៅនឹងអាជីវកម្មសា ច់ឆ្កែក្នុងប្រទេសកម្ពុជាដោយផ្តោតទៅលើតំបន់ដែលជាប្រភពនៃសត្វឆ្កែទីតាំងសត្តឃា ត និងកន្លែងលក់។ខេត្តសៀមរាបត្រូវបានកំណត់ថាជាចំណុចក្តៅនៃប្រភពសត្វឆ្កែជាកន្លែងផ្គត់ផ្គង់តម្រូវការសាច់ឆ្កែនៅពាក់កណ្តាលភាគខាងកើតនៃប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ។
តាមរយៈការអង្កេតបានបង្ហាញថា អាជីវកម្មសត្វឆ្កែនៅក្នុងខេត្តសៀមរាបមានទំហំធំគួរឱ្យកត់សម្គាល់ គឺចំនួនសត្វឆ្កែច្រើនជាង ៧.០០០ក្បាល ក្នុងមួយខែ។ក្នុងកំឡុងនៃការអង្កេតគឺមានភោជនីយដ្ឋានលក់ ២១ទីតាំងដែលកំពុងមានសកម្មភាពនៅក្នុងនិងជុំវិញខេត្តសៀមរាបដោយជាមធ្យមល ក់ឆ្កែពី៤ទៅ៦ក្បាលក្នុងមួយថ្ងៃអាស្រ័យលើរដូវកាល។តាមការប៉ាន់ស្មានសត្វឆ្កែប្រមាណ២.៩០០ក្បាលក្នុង១ខែឬ៣៤.០០០ក្បាលក្នុង១ឆ្នាំត្រូវបានគេផ្គត់ផ្គង់ទៅកាន់បណ្តាភោជនីយដ្ឋានក្នុងក្រុងសៀមរាប៕