អ្នកជំងឺសរុបចំនួន ៤៤.៤៦២នាក់បានជាសះស្បើយពីវីរុសកូរ៉ូណា និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះ។
នៅថ្ងៃអាទិត្យម្សិលមិញ មានមនុស្សចំនួន ២.៨៣៧នាក់ជាសះស្បើយពីវីរុស និងត្រូវបានឲ្យចេញពីមន្ទីរពេទ្យ។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសចិនមានអ្នកឆ្លងវីរុស COVID-19 សរុបចំនួន ៨០.២៦នាក់ និងអ្នកស្លាប់មានចំនួន ២.៩១២នាក់។នៅថ្ងៃច័ន្ទនេះ មានអ្នកឆ្លងថ្មីត្រឹមតែ ១៩៦នាក់ប៉ុណ្ណោះ ដែលវាគឺជាតួលេខឆ្លងតិចបំផុតចាប់តាំងពីខែមករាមក៕
អត្ថបទ៖ cen