ប្រភពព័ត៌មានពីក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា មនុស្សយ៉ាងហោច ២១០នាក់បានស្លាប់ នៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះដោយសារជំងឺ COVID-19។ ភាគច្រើននៃជនរងគ្រោះមកពីទីក្រុងតេអេរ៉ង់ ហើយនឹងទីក្រុងកូម ជាកន្លែងដែលផ្ទុះជំងឺ COVID-19។ តួលេខនេះកើនឡើង ៦ដងខ្ពស់ជាងចំនួនស្លាប់ផ្លូវការ ៣៤នាក់ដែលផ្ដល់ជូនដោយក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសុក្រ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក គៀនូស ចាហាន់ភូ បាននិយាយយ៉ាងទទួចថា យើងត្រូវមានតម្លាភាព ហើយលោកបានចោទប្រកាន់ BBC ថា បានធ្វើឲ្យសាយភាពព័ត៌មានមិនពិត។ ករណីស្លា ប់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះបានកើតមានឡើង ក្រោយពេលសមាជិកសភានៅទីក្រុងកូម បានចោទប្រកាន់ក្រុមអាជ្ញាធរថា កំពុងព្យាយាមបិទបាំងព័ត៌មាន ហើយសហរដ្ឋអាមេរិកបានបង្ហាញក្តីកង្វល់ថា អ៊ីរ៉ង់អាចនឹងមិនចែករំលែកព័ត៌មាន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ផមផ្យូ បាននិយាយប្រាប់គណៈកម្មាធិការសភា នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រថា ពួកយើងបានផ្តល់ជូនសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដើម្បីជួយដល់ពួកគេ។ លោក ផមផ្យូ បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព របស់ពួកគេមិនទាន់ខ្លាំងនោះទេ ហើយមកទល់នឹងពេលនេះឆន្ទៈចង់ចែករំលែកព័ត៌មាន ពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់ពួកគេ អ៊ីរ៉ង់ក៏មិនទាន់ចង់ធ្វើនោះដែរ។ លោក អាប់បាស់ មូសាវី គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលជំនួយមួយនេះ៕
អត្ថបទ៖ btv