ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយ នាព្រឹកថ្ងៃចន្ទទី២ មីនានេះថា ប្រជាជនឥណ្ឌូនេស៊ី ២នាក់ បានធ្វើតេស្តិ៍ វិជ្ជមាន ចំពោះវីរុសកូរ៉ូណា ឫCOVID-19 ដែលជាករណីដំបូងហើយនៅក្នុងប្រទេសនេះ ។
ប្រធានាធិបតីឥណ្ឌូនេស៊ី ថ្លែងថា ស្ត្រីអាយុ៦៤ឆ្នាំ និងកូនស្រីរបស់គាត់ អាយុ៣១ឆ្នាំ បានធ្វើតេស្ត វិជ្ជមាន បន្ទាប់ពីអ្នកទាំង២ ត្រឡប់មកពីដំណើរកម្សាន្តវិញ ។ ពួកគេសង្ស័យមានទំនាក់ទំនងជាមួយជនជាតិជប៉ុនម្នាក់ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយបានធ្វើតេស្ត វិជ្ជមាន សម្រាប់វីរុសកូរីដ-១៩ នេះ ។
លោក ចូកូ វីដូដូ បានបន្តថា ពួកគេកំពុងទទួ លការព្យាបាល នៅមន្ទីរពេទ្យជំងឺឆ្លង Sulianti Saroso នៅក្រុងហ្សាកាតា ។រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Terawan Agus Putranto បានប្រាប់អ្នកយកព័ត៌មានថា ភ្ញៀវទេសចរជនជាតិជប៉ុន គឺជាមិត្តភក្តិរបស់គ្រួសារស្ត្រីទាំងពីរ ហើយបានទៅលេងផ្ទះរបស់ពួកគេ ។ អ្នកទាំងពីរ ស្ថិតក្នុងស្ថាន ភាពល្អ ពួកគេ មិនធ្ង ន់ធ្ងរទេ” ។
លោកបាននិយាយថា អាជ្ញាធរកំពុងពិនិត្យមើលថា តើអ្នកទេសចរជនជាតិជប៉ុនម្នាក់ទៀត អាចទាក់ទងជាមួយអ្នកណាខ្លះទៀត ?នេះជាការបញ្ជាក់អំពីករណីដំបូងនៃអ្នកជំងឺឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលមានប្រជាជនជាង ២៦០លាននាក់ ៕
អត្ថបទ៖ kbn