រថយន្តដឹកឈើ ពណ៌ត្រេអ៊ី ស្លាកលេខ ន-ប មួយគ្រឿង ត្រូវបាន ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ប ង្ក្រា បបាន នៅរសៀលថ្ងៃទី០១ខែមីនា ម្សិលមិញ នៅភូមិសាស្រ្តស្រុកស្វាយលើខេត្តសៀមរាប។រថយន្តដឹកឈើនេះ ពាក់ស្លាកលេខ នគរបាល ៣_០៧៥៩ ដឹកឈើ ចេញពីទឹកដីខេត្តព្រះវិហារ ឆ្លងកា ត់ស្រុកស្វាយលើ គោលដៅទៅភ្នំពេញ។
តាមការបញ្ជាក់ឈើ នៅ លើរថយន្តមាន(ចំនួន២២៣ដុំស្មើ០៥ម៉ែតគូប,៥៧៥)ប្រភេទ ឈើលេ ខ០១ផ្ចឹក។អ្នកដឹក ឈ្មោះព្រៀក សីហា និងអ៊ន សិទ្ធ ជានគរបាល ក្រសួងមហាផ្ទៃ។អង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការប កស្រាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅឡើយទេជុំវិ ញហេតុកា រណ៍នេះ។ពាក់ព័ន្ធករណីប ង្ក្រា បនេះ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល ព្រៃឈើសៀមរាប បាន បញ្ជាក់នៅព្រឹកនេះ ថារថ យន្តដឹកឈើ ខាងលើ បានយក មករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃ ឈើព្រះដា ក់ ដើម្បីអនុវត្តទៅ តាមផ្លូវច្បាប់។
សូមជម្រាបថានៅក្រោយ បង្ក្រា ប នាថ្ងៃម្សិលមិញមា នបណ្ដាញផ្សព្វផ្សាយមួ យចំនួនបានផ្សាយថារថ យន្តដឹកឈើ ដែល រងការប ង្ក្រា បនេះ ជារបស់ស្នងការរង ខេត្តព្រះវិហារម្នាក់ ប៉ុន្តែព័ត៌ មាននោះ មិនបា នបង្ហាញថា ស្នងការ រង នោះឈ្មោះ អ្វីឡើយ។ ទោះយ៉ាង ណារហូតដ ល់ម៉ោ ង១១ព្រឹកនេះ គេនៅ មិនទា ន់ឃើញ គណ:ស្នងការ ខេត្តព្រះវិហារ បញ្ចេញ ប្រតិ កម្ម ឆ្លើយតប ទៅបណ្ដាញផ្សព្វផ្សាយ ដែលបានផ្សាយនោះ នៅឡើយទេ៕