គិតត្រឹមថ្ងៃអង្គារ ទី ០៣ ខែមីនា ប្រទេសកូរ៉េខាងត្បូង ត្រូវបានឲ្យដឹងថា កើនអ្នកឆ្លងវីរុស COVID-19 ចំនួន ៦០០ ករណីបន្ថែម ដែលធ្វើឲ្យចំនួនសរុបនៃអ្នកឆ្លងក្នុងប្រទេសនេះ ឡើងដល់ ៤ ៨១២ នាក់ហើយ ។ ជាមួយគ្នានេះដែរ ចំនួននៃអ្នកដែលបានស្លា ប់ ដោយសារវីរុសថ្មីនេះ ក៏ហាក់កើនឡើងជារៀងរាល់ថ្ងៃដែរ ដោយនៅថ្ងៃនេះ អ្នកជំងឺចំនួន ៣ នាក់បានស្លា ប់បន្ថែម ធ្វើឲ្យចំនួនសរុបនៃអ្នកស្លា ប់ឡើងដល់ ៣៤ នាក់ហើយ ៕