ជនកម្ជិលអាំងផេះម្នាក់ បានគ្រងស្បង់ចីពរក្លែងបន្លំជា ស ង្ឃ ក្លែ ង ក្លា យ ដោយដើរបិណ្ឌបាត តាយាយ យកប្រាក់ទៅទិញ ថ្នាំ ញៀ ន ជក់ លុះសមត្ថកិច្ចស៊ើប អង្កេតដឹង ក៏ចាប់ដោះស្បង់ចីពរចេញ ហើយនាំខ្លួនយក ទៅចាត់កា រតាមផ្លូវច្បាប់ កាល ពីនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។
ជ ន កំហូចក្លែង បន្លំជាសង្ឃនេះ មានឈ្មោះអឿ អួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិន ប្រាកដ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយ លោកវរសេ នីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង និងមាន ការឯកភា ពពីលោក ភឹង ចិន្ដារ៉េត ស្នងកា ររង និងជាប្រធាន ផែនទទួ លការ ងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគ របា លខេត្តសៀមរាប ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បន្ទាប់ពីបានទទួលព័ត៌មានពីព្រះសង្ឃនៅវត្តថ្មី (វត្តក្បាល ខ្មោច) ថា មានព្រះស ង្ឃក្លែ ងក្លា យ នឹងដើររ៉ៃអង្គាស ប្រាក់ ទើបសមត្ថកិច្ចចុះទៅ ឃាត់ខ្លួន ហើយផ្សិករួច កម្លាំងជំនាញបាន នាំ ជ ន ស ង្ស័ យខា ងលើ មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជ ន ស ង្ស័ យបានសា រភាពថា ខ្លួនពិតជាបា នគ្រងដណ្ដប់បែ បព្រះពុទ្ធសាសនា ដោយគ្មា នសិទ្ធិ ដើររ៉ៃអង្គាសប្រាក់ ពេល បានប្រាក់ហើយ បាន យកចា យវា យផ្ទាល់ខ្លួន និងទិញថ្នាំ ញៀ នប្រើ ប្រា ស់ តែដឹងអី ត្រូវអស់លក្ខណ៍ជាប់ខ្នោះរបស់សមត្ថកិច្ចតែម្តង។ជ ន ស ង្ស័ យ ត្រូវសមត្ថកិច្ចបានកសា ងសំណុំរឿងបញ្ជូនទៅតុលាកា រ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ៖ kbn