ក្រុមហ៊ុនអនឡាញយក្សរបស់ អាមេរិច Amazon.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បុគ្គលិក ២នាក់របស់ខ្លួននៅទីក្រុង Milan ប្រទេសអ៊ីតាលី បានឆ្លងវីរុសកូរ៉ូណា (COVID-19) និងត្រូវបានដា ក់ឲ្យនៅដា ច់ដោយឡែកពីគេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា “ពួកយើងគាំទ្រដល់បុគ្គលិកដែលមានវីរុសកំពុងនៅទីក្រុង Miland ហើយឥឡូវពួកគេកំពុងនៅដាច់ ដោយឡែក”។កាលពីថ្ងៃសុក្រ កន្លងទៅនេះ ក្រុមហ៊ុន Amazon បានប្រាប់បុគ្គ លិករបស់ខ្លួនប ញ្ឈ ប់ការធ្វើដំណើរ ដែលមិនចាំបាច់ ទាំងនៅក្នុង និងក្រៅអាមេរិច។
ក្រុមហ៊ុនអនឡាយធំបំផុតលើពិភពលោកខាងលើក៏បានបញ្ជាក់ថា បានផ្លាស់ប្តូរការសម្ភាសន៍រើសបុគ្គលិក តាមរយៈពេលសម្ភាសន៍តាមវីដេអូ ជាជាងការជួបដោយផ្ទាល់។សូមបញ្ជាក់ថា មានមនុស្សចំនួន 6នាក់ហើយដែលបានស្លា ប់ដោយវីរុសកូរ៉ូណា នៅអាមេរិច។ ដែលមានអ្នកឆ្លងជាង ៧០ករណី៕
អត្ថបទ៖ CEN