“ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល ឯកឧត្ដមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងថា ប្រជាជនខ្មែរដែលជាអតិថិជនបានប្រើប្រាស់សេវាសុខាភិបាលនៅក្នុងស្រុក និងបានពេញចិត្តសេវាសុខាភិបាលនៅក្នុងត្រីមាសទី ៤ក្នុងឆ្នាំ ២០១៩ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា នេះជាលទ្ធផលដ៏ល្អមួយដែលបញ្ជាក់ពីការខិតខំរបស់រដ្ឋមន្ត្រីផង និងបុគ្គលិកសុខាភិបាលគ្រប់ផ្នែក ពិសេសគឺគ្រពេទ្យដែលជាអ្នកលើកកម្ពស់គុណភាព និងការគ្រប់គ្រងសេវាសុខាភិបាល ។ លោករដ្ឋមន្ត្រីក៏ឱ្យដឹងដែរថា អតិថិជនបានប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព នៅទូទាំងប្រទេស ហើយបានពេញចិត្តនូវសេវាសុខាភិបាលដែលបានផ្ដល់ជូន ៕
អត្ថបទ៖ ប្រជាប្រិយ