យោងតាម Pheng Vannak News ដែលបង្ហោះ កាលពី២០នាទីមុននេះ មានខ្លឹមសារថា « ប្អូនស្រី សំ សុវណ្ណចរិយា ជាបុគ្គលិកបម្រើការងារនៅធនាគារកាណាឌីយ៉ា បានដួលសន្លប់នៅក្នុងបន្ទប់ទឹក នៃអគារកាណាឌីយ៉ា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នេះ មិនស្លាប់ទេ ពេលនេះប្អូនស្រីកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
លោកមាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងថា ប្អូនស្រី សំ សុវណ្ណចរិយា មានជម្ងឺខ្យល់គរ មិនមានវីរុសកូរ៉ូណា Covid-19 និងមិនស្លាប់ ដូចការផ្សាយរបស់ហ្វេសប៊ុក និងព័ត៌មានមួយចំនួននោះទេ» ។