នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ឯកអគ្គរាជទូតជប៉ុនកម្ពុជា ប្រចាំប្រទេសជប៉ុន បានផ្ញើលិខិតបញ្ជាក់ពីបុរសជប៉ុនម្នាក់ដែលផ្ទុក Covid-19 ពិតប្រាកដមែន មកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ។
នៅក្នុងលិខិតនោះ លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់មានអាយុជាង ៤០ឆ្នាំ ត្រូវបានរកឃើញថាមានផ្ទុក COVID-19 ពេលមកដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡឺស័ក ដោយសារគាត់ពិបាកដកដង្ហើម កាលពីព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០ ។
តាមលិខិតនោះដដែល លោក អ៊ឹង រចនា រៀបរាប់ថា បុរសជប៉ុននោះ មិនសូវស្រួលខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ (យោងព័ត៌មាន Nagoya TV និង TBS TV ជាភាសាជប៉ុន)។ គាត់ត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃទី៣ ខែមីនា បានទៅពេទ្យ (នៅស្រុកខ្មែរមិនបញ្ជាក់ឈ្មោះ) (ព័ត៌មានពីមន្រ្តីការបរទេសជប៉ុន)។
អត្ថបទ៖ ប្រជាប្រិយ