លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងប្រាប់គេហទំព័រ ក្នុងស្រុកមួយបានអោយដឹង ថាអ្នកធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុរសជនជាតិជប៉ុនដែលរកឃើញផ្ទុក Covid-19 ត្រូវស្វែងរកដើម្បីត្រួតពិនិត្យសុខភាព នេះជាសម្រង់សម្ដីរបស់លោកវេជ្ជបណ្ឌិត លី លីសូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
«អាហ្នឹងមានតែចឹង បើរកឃើញថាគាត់មានផ្ទុក Covid-19 ហើយ មានតែតាមរកអ្នកដែលធ្លាប់ពាក់ព័ន្ធជាមួយគាត់» ។ សូមបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានផ្ញើលិខិតបញ្ជាក់ពីបុរសជប៉ុនម្នាក់ដែលផ្ទុក Covid-19 ពិតប្រាកដមែន មកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ។
សូមបញ្ជាក់ថា លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់មានអាយុជាង ៤០ឆ្នាំ ត្រូវបានរកឃើញថាមានផ្ទុក COVID-19 ពេលមកដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡឺស័ក ដោយសារគាត់ពិបាកដកដង្ហើម កាលពីព្រឹកថ្ងៃទី ៤មីនា ឆ្នាំ២០២០។