យោងតាម Pheng Vannak News ដែលបានបង្ហោះលិខិតទទួលស្គាល់កំហុសរបស់ប៉ូលិសខេត្តកំពង់ចាម កាលពី១២ម៉ោងមុន ភ្ជាប់ជាមួយនឹងសំណេរថា « លិខិតទទួលស្គាល់កំហុសឆ្គងក្នុងការកសាងសំណុំរឿងរបស់នគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម ពាក់ព័ន្ធនឹងលោកគ្រូ អ៊ូ ជាលី»។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការចាប់ខ្លួនគ្រូបង្រៀនម្នាក់ ឈ្មោះ អ៊ូ ជាលី ហើយវ៉ៃខ្នោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ រហូតលោកហួត វុទ្ធី ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងតម្រូវឲ្យជនជាប់ចោទតម្កល់ប្រាក់ធានាចំនួន១ម៉ឺនដុល្លារ ដើម្បីនៅក្រៅឃុំ។
លោកគ្រូអ៊ូ ជាលី បានជួបលោកផែង វណ្ណៈ ឲ្យជួយរកយុត្តិធម៌ ដើម្បីតតាំងក្តីនៅសាលាដំបូងខេត្តកំពង់ចាម យ៉ាងក្តៅគគុក ។ លុះចុងក្រោយ បែរជាមន្តី្រនគរបាលស្រុកកងមាស និងនគរបាលខេត្តកំពង់ចាម បានចេញលិខិតទទួលស្គាល់កំហុសឆ្គងក្នុងការកសាងសំណុំរឿងរបស់នគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម ពាក់ព័ន្ធនឹងលោកគ្រូ អ៊ូ ជាលី ។
សូមរំលឹកថា លោកគ្រូ អ៊ូ ជាលី បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងនា យន គរបាលជាន់ខ្ពស់ខេត្តកំពង់ចា មចំនួន៤នាក់រួមមាន ៖ ១- លោកឧត្ដមសេនីយ៍ត្រី សោម រស់ ស្នងការរងនគរបាល ខេត្តកំពង់ចាម ២- លោកវរៈសេនីយ៍ឯក សែម សាន ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ៣- លោកវរៈសេនីយ៍ទោ ថុង ភូរីវុធ អធិការស្ដីទី ស្រុកកងមាស និង ទី៤- លោកវរៈសេនីយ៍ទោ ម៉ុក បាវី អធិការរង នៃ អធិការដ្ឋាននគរបាលស្រុកកងមាស ទៅកាន់អគ្គស្នងការនគរបាលជាតិ និង ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីរកភា ពយុត្តិធម៌សម្រាប់ខ្លួន និងសង្គមជាតិ ។
លោក អ៊ូ ជាលី គ្រូបង្រៀនផ្នែកគីមីវិទ្យា នៅ សាលាឥន្ទ្រទេវី បានអោយដឹងថា ពាក្យបណ្តឹងរបស់លោកបាន ដាក់នៅព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០នេះ ប្តឹង មន្ត្រីនគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម ដែលបានចាប់ វ យខ្នោះ លោក ក្រោមប ទស ង្ស័ យ ថា លោកបានបេីកឡានបុ ក មនុស្ស ស្លា ប់ កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយ៍ប្រេង ភូមិ អង្គរបាន៩ ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានតែរូប វីដេអូមួយប៉ុណ្ណោះដែលវីដេអូននោះមិនបានបង្ហាញ ស្លាកលេខ រថយន្ដរបស់ លោក ផង ។