ប្រពលរដ្ឋដែលកំពុងរស់នៅ Washington ដែលបច្ចុប្បន្នរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន ៣១ នាក់ ខណៈចំនួន ១១ នាក់បានស្លា ប់នោះ ត្រូវបានប្រាប់ឲ្យធ្វើការពីផ្ទះទៅ ដើម្បីបញ្ចៀសការរីករាលដាលឆ្លងនៃវីរុសដ៏កា ច សា ហា វ ថ្មីនេះ ។
មន្ត្រីសុខភាពសាធារណៈប្រចាំរដ្ឋ Washington បានជំរុញឲ្យរាល់ជំនួញក្នុងតំបន់ ត្រូវអនុញ្ញាតឲ្យបុគ្គលិកខ្លួនទាំងអស់ ធ្វើការទំនាក់ ទំន ងតា មមធ្យោបាយទូរគមនាគមន៍វិញ នៅពេល ៣ សប្ដាហ៍ខាងមុខ ដើម្បីជាការបញ្ចៀស និងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ។
ក្នុងនោះដែរ ពួកគេក៏បានផ្ដល់យោបល់ទៀតចំពោះ ក្រុមមនុស្សដែលប្រឈមនឹងការឆ្លងជំងឺខ្លាំងជាងគេ រួមមានមនុស្សមានវ័យចំណាស់លើស ៦០ ឆ្នាំឡើងទៅ ស្ត្រីមានផ្ទៃពោះ រួមទាំងអ្នកដែលមានសុខភាព និងប្រព័ន្ធការពារខ្សោយ គួរណាស់តែសម្រាកនៅផ្ទះ និងគួរជៀសវាងការជួបជុំកន្លែងកកកុញណាមួយ ៕
ប្រភព៖ Dailymail