ប្តីប្រពន្ធវ័យចំណាស់២នាក់បានអះអាងថា កូនស្រីរបស់ពួកគាត់ត្រូវបានបុរសម្នាក់ចាប់ពង្រត់ប ង្ខាំ ងទុក នៅក្នុងផ្ទះ អស់ជាច្រើនថ្ងៃមកហើយ ហើយពួកគាត់ ជាឪពុកម្តាយបា នរាយ ការណ៍ប្រាប់កម្លាំងអាវុធហត្ថស្រុកដែរ តែមិន ឃើញជួយ អន្តរា គមន៍សោះ ទើបដាច់ចិត្ត សំពះសុំអន្តរា គមន៍ពី មេបញ្ជាការកងរា ជអា វុធហត្ថខេត្តតែម្តង។
យុវតីដែលត្រូវឪពុកម្តាយអះអាងថា ត្រូវបុរសម្នាក់ចា ប់ពង្រត់បង្ខាំ ងទុកក្នុងផ្ទះនេះ មានឈ្មោះយឿង ស្រីនិត អាយុ១៥ឆ្នាំ មុខរបរ កម្មករធ្វើការនៅក្នុងក្រុមហ៊ុនហ័ងអាញ់ មានទីតាំងនៅឃុំស្រែអង្ក្រង ស្រុកកូនមុំ។ ចំណែកជ ន ស ង្ស័ យ មានឈ្មោះង៉ែត ជាកម្មករក្រុមហ៊ុនហ័ងអាញ់ ជាមួយគ្នា។
តាមសម្តីបុរសចំណាស់ ឈ្មោះយ៉ាវ យឿង អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះហេង លួន អាយុ៦១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនហ័ងអាញ់ ត្រូវជាឪពុកម្តាយបង្កើតរបស់ក្មេងស្រីរ ង គ្រោះ បាន រៀបរាប់ប្រាប់ថា កូនស្រីគាត់មានឈ្មោះ យឿង ស្រីនិត អាយុ១៥ឆ្នាំ ត្រូវបានជ ន ស ង្ស័ យឈ្មោះង៉ែត ជាកម្មករក្រុមហ៊ុនហ័ងអាញ់ ដែរ បានព ង្រ ត់ទៅឃុំទុកនៅក្នុងផ្ទះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ មានទីតាំងក្បែរកន្លែងស្នាក់នៅគាត់ដែរ។
ពេលនោះ គាត់បានទូរស័ព្ទទៅលោកគឹម ប៊ុនធឿន មេបញ្ជាការរងអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ ដើម្បីសុំអន្តរាគមន៍ដែរ តែលោកគឹម ប៊ុនធឿន ឆ្លើយតបមកវិញថា ចាំថ្ងៃស្អែ កឱ្យកម្លាំងចុះទៅអន្តរាគមន៍។
ឪពុកម្តាយយុវតីខាងលើបន្តថា លុះដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ អត់ឃើញកម្លាំងអាវុធហត្ថចុះជួយអន្តរាគមន៍ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ក៏បានធ្វើដំណើរមកជួបលោកគឹម ប៊ុនធឿន នៅស្នាក់ការអាវុធហត្ថស្រែពក ប៉ុន្តែពេលជួបនោះមិនបានដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរទេ គឺលោកគឹម ប៊ុនធឿន សួរឈ្មោះអាយុគាត់ទាំង២ ហើយប្រាប់ថា ឱ្យជួយគាត់២០ម៉ឺនរៀល ដើម្បីចាក់សាំងចុះធ្វើការរួចត្រឡប់ទៅក្រុមហ៊ុនវិញ។
ដោយមានក្តីអាណិតអាសូរជាពន់ពេក ព្រោះកូនស្រីនៅក្មេងពេកខ្លាចគេធ្វើបាបនោះ ក្រុមគ្រួសារគាត់បានទៅលបមើលផ្ទះរបស់ជ ន ស ង្ស័ យ ឃើញកូនគាត់ ស្នាក់នៅ ទីនោះក៏ បានទូរស័ព្ទទៅ លោក គឹម ប៊ុនធឿន ចូល ប្រហែល៣ ០ ដង ប៉ុន្តែគ្មានអ្នកទទួល។
ប្តីប្រពន្ធវ័យចំណាស់ ខាងលើ បានឱ្យដឹងថា ខាងអាវុធហត្ថស្រុកកូនមុំ មានចេតនាមិ នជួយ អន្តរាគមន៍គ្រួសារគាត់ឡើយ ហើយតាំងពីកូនស្រីគាត់ត្រូវគេព ង្រត់ ទៅបា ត់នោះ គឺកូនស្រីគាត់ធ្លា ប់ទាក់ ទងតាមទូរស័ព្ទម កក្រុមគ្រួសារ តែម្តងគត់ គឺកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយឱ្យយកខោអាវឱ្យនាង១កំប្លេ។
អាណាព្យាបាលខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំងមិនដឹងសុខទុក្ខកូនយ៉ាងណានោះទេ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ព្រោះជ ន ស ង្ស័ យជាអ្នក ញៀន ថ្នាំ ទៀតផង។ទន្ទឹមនឹងនេះដែរ ពួកគាត់សុំអន្តរាគមន៍ទៅសមត្ថកិច្ចមេត្តាជួយស្វែងរកកូនស្រីគាត់, ស្វែងរកយុត្តិធម៌ជូនគ្រួសារគាត់និងផ្តន្ទាទោស ជ ន ស ង្ស័ យតា មច្បា ប់ឱ្យបាន ធ្ង ន់ធ្ងរ។អូ
ទាក់ទិនទៅនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ប្រាប់ថា គាត់បានហៅមេអាវុធហត្ថស្រុកកូនមុំ ធ្វើរបាយការណ៍កំណត់ហេតុរួចរាល់ ហើយ ព្រមទាំ ងធ្វើការស្រាវជ្រាវតា មដាន ជ នស ង្ស័ យ យ៉ាង មមា ញឹក ពោល គឺមិនរួច ពីសំ ណា ញ់ច្បាប់នោះ ទេ៕
អត្ថបទ៖ នគរធំ