យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា តាមយន្តការ នៃការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ និងដើម្បីសម្រួលដល់នីតិវិធី នៃការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះរបស់ក្រសួងសាធារណការ
និងដឹកជញ្ជូន អគ្គនាយកដ្ឋានគយបានប្រកាសថា គ្រប់បង្កាន់ដៃពន្ធយានយន្តដែលបានសរសេរដោយដៃ មានថិរវេលាមិនលើសពី១០ឆ្នាំ ត្រូវយកមកបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយឡើងវិញ។ហើយថា ប្រសិនបើសាធារណជនដែលមិនបានអនុវត្តនូវយន្តការខាងលើនេះ អគ្គនាយកដ្ឋានគយ មិនទទួលខុសត្រូវរាល់ការខាតបង់នានានោះឡើយ៕