ប្រទេសអូស្ត្រាលី បានបញ្ជាឲ្យបិទសាលារៀនមួយកន្លែង ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃសុក្រ ទី ០៦ ខែមីនានេះ ក្រោយកូនសិស្សវ័យ ១៦ ឆ្នាំម្នាក់ ធ្វើតេស្តវិជ្ជមានលើវីរុស COVID-19 ខណៈអាជ្ញាធរកំពុងជួបផលលំបាកក្នុងការការពារការរាតត្បាតនៃវីរុស ក្នុងប្រទេសខ្លួន ។គិតមកត្រឹមថ្ងៃនេះ ប្រទេសអូស្ត្រាលីបានកើនចំនួនអ្នកឆ្លងឡើងដល់ ៦០ ករណី ខណៈមនុស្សចាស់ ២ រូប បានស្លាប់ ដោយសារវីរុសនេះ ៕