នៅអ៊ីតាលី ត្រឹមមួយថ្ងៃ អ្នកស្លាប់ដោយ COVID-19 មានចំនួន ៤១ នាក់បន្ថែមទៀត សរុបកើនដល់១៤៨ នាក់គិតមកត្រឹមថ្ងៃនេះ ប្រទេសអ៊ីតាលី បានប្រកាសចំនួនអ្នកស្លា ប់ ដោយវីរុស COVID-19 ឡើង ៤១ នាក់បន្ថែមទៀត ដែលនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃ ដែលធ្វើឲ្យចំនួនសរុបនៃអ្នកស្លា ប់ដោយ វីរុសនេះ កើនរហូតដល់ ១៤៨ នាក់ហើយ ។
ការកើនឡើងចំនួនអ្នកស្លាប់យ៉ាងគំហុក ក្នុងរយៈពេលត្រឹមមួយថ្ងៃនេះ បានធ្វើឲ្យប្រទេសអ៊ីតាលី ក្លាយជាប្រទេសបន្ទាប់ពីប្រទេសចិន ដែលមានចំនួនអ្នកស្លាប់ដោយវីរុស COVID-19 ច្រើនជាងគេបំផុត ។ ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងវីរុសថ្មី ក្នុងប្រទេសនៃតំបន់អឺរ៉ុបមួយនេះ ក៏ហក់ឡើងខ្លាំងផងដែរ ដោយករណីថ្មី រកឃើញមានចំនួន ៧៦៩ នាក់ នាំឲ្យចំនួនសរុបឡើងដល់ ៣ ៨៥៨ នាក់ ៕