អនុប្រធានាធិបតីលោក Mike Pence បានថ្លែងឲ្យដឹងថា សេតវិមានពិតជាទទួលស្គាល់ថា សហរដ្ឋអាមេរិកពុំមានឧបករណ៍ ធ្វើតេស្តជំងឺ COVID-19 គ្រប់គ្រាន់ ខណៈករណីឆ្លងជំងឺនេះបានកើនឡើងនៅតំបន់ឆ្នេរសមុទ្រទាំង ២ របស់សហរដ្ឋអាមេរិក។
រដ្ឋបាលលោក Trump នឹងមិនអាចបំពេញតម្រូវការវត្ថុបំណងរបស់ខ្លួន ក្នុងការបញ្ជូនឧបករណ៍ធ្វើតេស្តសម្រាប់មនុស្សចំនួន ១លាននាក់ នៅសប្ដាហ៍នេះបានទេ។ នេះបើយោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ។សភាបានផ្លាស់ប្តូរក្នុងល្បឿនមិនធម្មតាដើម្បីអនុម័តកញ្ចប់ជំនួយថវិការសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19។ នៅទូទាំងពិភពលោក ក្រុមអាជ្ញាធរបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ COVID-19 ជាង ៩២ ០០០នាក់។
ចំនួនអ្នកបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 បានឡើងដល់ ១២នាក់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ ស្ថិតនៅក្នុងភាគពាយ័ព្យនៃរដ្ឋ Washington។ បច្ចុប្បន្ននេះមានមនុស្សជាង ២០០នាក់បានឆ្លងជំងឺ COVID-19 នៅក្នុងរដ្ឋចំនួន២០ ៕
ប្រភព៖ BBC