ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០តាមរយៈទំព័រហ្វេសប៊ុក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» បានចេញនូវសេចក្តីជូនដំណឹងដល់ប្រពលរដ្ឋបានជ្រាប ទាក់ទងនឹងការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
«សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីត្រួតពិនិត្យសារជាតិ ស្រ វឹ ង ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ព្រោះសមត្ថកិច្ចធ្វើការអនុវត្តច្បាប់នេះក្នុងគោលបំណងដេីម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ។ បើស្រ វឹ ង កុំបើកបរ !!!» ៕
អត្ថបទ៖ ប្រជាប្រិយ