ទារកអាយុ ៨ខែម្នាក់ បានក្លាយជាករណីថ្មីមួយក្នុងចំណោមករណីឆ្លងវីរុសកូរ៉ូណា (កូវីដ-១៩) ថ្មីចំនួនពីរនៅ អូស្ត្រាលី ខាងត្បូង ដែលនេះបើយោងតាមការសារព័ត៌មាន The Independent។
មន្ត្រីសុខាភិបាលបាននិយាយថា ទារកត្រូវបានធ្វើតេស្តវិជ្ជមានមួយថ្ងៃ ក្រោយពីម្តាយរបស់គេដែលមានវ័យ ៤០ឆ្នាំត្រូវបានគេបញ្ជាក់ថាមានជំងឺ បន្ទាប់ពីពួកគេទាំងពីរបានធ្វើដំណើរត្រលប់ពីប្រទេសអ៊ីរ៉ង់ ដោយឆ្លងកាត់ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រួចបន្ដចូលក្រុងអាដេឡេដ (Adelaide) ប្រទេសអូស្រ្ដាលី។ករណីថ្មីចំនួនពីរត្រូវបានបញ្ជាក់នៅអូស្រ្តាលីខាងត្បូង ខណៈពេលនេះតួលេខឆ្លងសរុបបានកើនឡើងដល់៦០នាក់ និងស្លា ប់មាន២នាក់៕