អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៥មីនាថា បុគ្គលិកជនជាតិអង់គ្លេសម្នាក់របស់អង្គការសហប្រជាជាតិ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៤ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមាននៃវីរុសCOVID-19 នៅប្រទេសសេណេហ្គាល់នៃទ្វីបអាហ្វ្រិកខាងលិច។
ប្រទេសសេណេហ្គាល់បានប្រកាសករណីឆ្លងថ្មីចំនួន២ករណីកាលពីថ្ងៃពុធ ដោយក្នុងនោះមួយករណីគឺជាស្ត្រីជនជាតិអង់គ្លេសអាយុ៣៣ ឆ្នាំ ដែលបានវិលត្រឡប់ ពីទីក្រុងដាកា ប្រទេសសេណេហ្គាល់ ទៅទីក្រុងឡុងដ៍កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីនេះគឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកច្រើននាក់របស់ខ្លួន។អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” មានការយកចិត្តដាក់យ៉ាងខ្លាំង ហើយអ្នកជំងឺនេះស្ថិតនៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងនេះ”។
សេចក្តីថ្លែងការណ៍បានបន្តថា “អ្នកជំនាញផ្នែករោគរាតត្បាតពីក្រសួងសុខាភិបាលបានកំពុងធ្វើតេស្តិ៍លើមនុស្សដែលបានទាក់ទងនឹងអ្នកជំងឺនេះ នៅពេលថ្មីៗនេះ “។ស្ត្រីអ្នកនាំពាក្យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងដាកា បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា ស្ត្រីនេះគឺជាបុគ្គលិកដំបូងរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើតេស្តិ៍វិជ្ជមាននៃវីរុសនេះ ។
ករណីផ្សេងមួយទៀតដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ គឺជាស្ត្រីជនជាតិបារាំងអាយុ៦៨ឆ្នាំដែលប្តីរបស់គាត់បានធ្វើតេស្តិ៍វិជ្ជមាន កាលពីពេលមុននេះ។ប្រទេសសេណេហ្គាល់គឺជាប្រទេសអនុតំបន់Saharanទី២ ដែលបានរាយការណ៍អំពីការឆ្លងវីរុសនេះ បន្ទាប់ពីប្រទេសនីហ្សេរីយ៉ា។ អាហ្វ្រិកខាងត្បូងបានក្លាយជា ប្រទេសទី៣នៃការឆ្លងវីរុសនេះ កាលពីថ្ងៃព្រហស្បតិ៍។ក្រុមអ្នកជំនាញបានសម្តែងការព្រួយបារម្ភចំពោះភាពងាយរងគ្រោះរបស់ទ្វីបនេះចំពោះការផ្ទុះឡើងនៃវីរុសនេះ៕