ដើម្បីទប់ស្កាត់ការរីករាលវីរុសកូរ៉ូណាថ្មី COVID-19 វៀតណាម បានចាត់វិធានការប្តូរពីការដាក់ឱ្យនៅដាច់ដោយឡែក មកជាការឱ្យអ្នកដំណើរប្រកាសសុខភាពខ្លួន នៅគ្រប់ព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ Vietnam Express News កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
ចាប់តាំងពីម្សិលមិញ វៀតណាម បានចាប់ផ្តើមនូវទម្រង់បែបបទមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រកាសសុខភាពតាមអេឡិចត្រូនិច។ក្នុងអំឡុងធ្វើនីតិវិធីដើម្បីចូលទៅកាន់វៀតណាម អ្នកដំណើរម្នាក់ៗ អាចប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនក្នុងការស្កេន QR Code ឬចូលទៅកាន់វេបសាយដោយផ្ទាល់ ដើម្បីបំពេញបែបបទប្រកាសសុខភាព។
គិតមកដល់ពេលនេះ វៀតណាម បានដាក់មនុស្សប្រមាណ ១៦១៩១នាក់ ឱ្យស្ថិតនៅក្រោមការតាមដានសុខភាព។ អ្នកទាំងនោះ គឺសុទ្ធតែត្រឡប់មកពីតំបន់រីករាលដាលខ្លាំង ឬទាក់ទងជាមួយមនុស្សនៅតំបន់ឆ្លង ប៉ុន្តែមិនឃើញមានរោគសញ្ញាណាមួយឡើយ។វៀតណាម មានករណីឆ្លង COVID-19 ចំនួន១៦នាក់ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយវិញទាំងអស់៕
អត្ថបទ៖ ខ្លីៗ