អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា មកដល់ពេលនេះ មិនទាន់មានករណី Covid 19 នៅរាជធានីភ្នំពេញទេ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋជួយគ្នាទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ដើម្បីខ្លួនអ្នក គ្រួសារអ្នក ទីក្រុងអ្នក និងប្រទេសរបស់អ្នក។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនាម្សិលមិញ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី និងកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើយ ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល ខណៈរហូតមកដល់ម៉ោងនេះ គ្មានពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជា ផ្ទុកវីរុសកូវីដ១៩ឡើយ៕
អត្ថបទ៖ swiftnews